Apple ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ នៅ​លើ​ពិភព​​លោក អាច​រក​ប្រាក់​ ចំណូល​បាន​រហូត​ដល់​ជិត​ ១ពាន់​ ពាន់​លាន​ដុល្លារ​​អាមេរិក

(បច្ចេកវិទ្យា)៖ ក្រុមហ៊ុន Apple បានបង្ហាញ ទិន្នន័យនៃការលក់របស់ខ្លួន នៅត្រឹមត្រីមាស ទី៣នេះ ដោយកាលពីមុន Apple មានការ ព្យាករណ៍ទុកមុនថា ក្រុមហ៊ុនអាចរកចំណូលបានត្រឹមតែ ១ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែប្រាក់ចំណូលដែលអាចរកបាន នៅត្រីមាសទី៣ នេះ គឺ Apple អាចរកប្រាក់ចំណេញលើសពីការគ្រោងទុក សរុបដល់ទៅ ៥៣,៣ពាន់លានដុល្លារ ដែលជាតួលេខខ្ពស់បំផុត ធៀបទៅនឹងត្រីមាសទី៣ ដូចគ្នានាពេលកន្លងមក។

តាមការរំពឹងទុករបស់ក្រុមហ៊ុន Apple ប្រាក់ចំណូលសម្រាប់ត្រីមាសទីបួន គឺអាចរកបានពី ៦០ ទៅ ៦២ពាន់លានដុល្លារ ពោលគឺកើនឡើងពី ១៦ ទៅ ១៩ភាគរយ បើធៀបនឹងត្រីមាសទី៤ ដូចគ្នា កាលពីឆ្នាំមុន។ ការរំពឹងទុកខ្ពស់បែបនេះ ដោយសារតែក្នុងត្រីមាសខែកញ្ញាខាងមុខនេះ Apple នឹងត្រៀមបញ្ចេញផលិតផលថ្មីរបស់ខ្លួន ដែលលេចធ្លោខ្លាំងបំផុតនោះ គឺទូរស័ព្ទដៃ iPhone ដែលតាមពាក្យចចាមអារ៉ាមបានលេចឮថា ក្រុមហ៊ុនប្រកាសមានចំនួន៣ម៉ូដែល ថែមទាំងមាន iPad Pro ជំនាន់ថ្មី និងនាឡិកាឆ្លាតវៃរបស់ខ្លួន Apple Watch ដែលអាចចេញរូបរាងថ្មីផងដែរ។ ក្នុងត្រីមាសចុងក្រោយនេះ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook មិនបានបញ្ជាក់ពីស្មាតហ្វូន iPhone Xនោះទេ ប៉ុន្តែលោកបានអះអាងថា ក្រុមហ៊ុននឹងបន្តផ្តល់ជូននូវទូរស័ព្ទ iPhone ខុសៗគ្នា ដើម្បីបំពេញតំរូវការរបស់អ្នកប្រើប្រាស់។

ទោះបីជាមិនទាន់បញ្ចេញ iPhone ថ្មីទាំង ៣ម៉ូដែលក្ដី ប៉ុន្តែក្រុមហ៊ុននៅតែអាចបង្កើនប្រាក់ចំនូលតាមរយៈ ការចេញផ្សាយ MacBook Pro ឆ្នាំ២០១៨នេះ ដែលនឹងក្លាយជាផ្នែកមួយ នៃប្រាក់ចំណូលនៅត្រីមាសទី៤ ខាងមុខនេះ។ កាលពីខែវិច្ឆិកាកន្លងទៅ ក្រុមហ៊ុនអាមេរិកមួយនេះ ក៏បានប្រកាសចេញទូរស័ព្ទ ៣ម៉ូដែលផងដែរ ហើយ iPhone 8 និង 8 Plus អាចរកប្រាក់ចំណូលបានច្រើន iPhone X នៅក្នុងត្រីមាសទី៤កន្លងទៅ។

យ៉ាងណាមិញ ទិន្នន័យលក់របស់ Mac មិនសូវជាមានការកើនឡើងប៉ុន្មានឡើយ ដោយសារបញ្ហាជាមួយនឹងក្ដារចុចប្រភេទ Butterfly Mechanism និងចុងក្រោយបំផុត Macbook Pro ប្រភេទខ្ពស់ផុតលេខ ដែលប្រើ CPU Intel Core i9 មិនអាចដំណើរការបានល្អ ដោយសារតែបញ្ហាឡើងកម្ដៅខ្លាំង។

ការកើនឡើងនៃប្រាក់ចំណូល ហួសពីការរំពឹងទុកនេះ ក៏រាប់បញ្ចូល គឺបានមកពី ផ្នែកសេវាកម្មនានា របស់ខ្លួនផងដែរ មានដូចជា Apple Music, iCloud និង Apple Care ជាដើម ដែលមានភាគរយ កើនខ្ពស់ដល់ទៅ ៣១ភាគរយ គិតជាទឹកប្រាក់ប្រមាណ ៩៥៥ពាន់លានដុល្លារ។ ក្រោយពេលបញ្ចេញតួលេខ នៃប្រាក់ចំនេញ បច្ចុប្បន្ននេះ Apple មានទ្រព្យដល់ទៅ ៩៣៥ពាន់លានដុល្លារ ហើយនៅខ្វះតែ ៦៥ពាន់លានដុល្លារ ទៀតប៉ុណ្ណោះ គ្រប់ ១ពាន់ពាន់លាន (1 Trillion USD) ល្មម៕

Check Also

បក្សី​ដាយណូស័រ​ គឺជា​អ្នក​ប្រមាញ់​ដ៏អស្ចារ្យ

ស្រាវជ្រាវ)៖ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិកា ណាដា បាននិយាយថា ដាយណូស័រ ចេះហោះដែលត្រូវបានចាត់ទុកថាជា

Leave a Reply

Your email address will not be published.