Apple ដើរជិតដល់ផ្លូវ ចាប់យកតំណែង ជាក្រុមហ៊ុនតម្លៃ ១ពាន់ពាន់លាន$ ដំបូងបង្អស់ក្នុងលោក

មកទាល់ពេលនេះមិនទាន់មានក្រុម​ណាមួយអាចបំបែកកំណត់ត្រា ក្លាយជាក្រុមហ៊ុនដែលមានតម្លៃ ១ពាន់ពាន់លាន ដុល្លារនៅឡើយទេ តែយ៉ាងណាមិញ​ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងក្លាយជាក្រុមហ៊ុន ដំបូងសង្អស់ក្នុងលោក អាចចាប់យកតំណែងនេះ។

កាលពីថ្ងៃច័ន្ទនេះ កំពូលសេដ្ឋីវិនិតយោគ Warren Buffett បានសម្រេចទិញភាគហ៊ុនរបស់ Apple បន្ថែមចំនួន ៧៥លានហ៊ុន ដែលធ្វើឲ្យ ភាគហ៊ុនរបស់ Apple កើនឡើងជិត ២ភាគរយបន្ថែមទៀត ហើយបច្ចុប្បន្ននេះ Apple ជាក្រុមហ៊ុន មានតម្លៃ ជាង ៩៤០ពាន់លានដុល្លារ ពោលគឺខ្វះតែ ខ្ទង់ ៦០ពាន់លានដុល្លារ ទៀតទេ Apple នឹងអាចចាប់យកតំណែង ជាក្រុមហ៊ុន តម្លៃ ១ពាន់ពាន់លានដុល្លារហើយ។

ទោះបីជាការលក់ទូស័ព្ទiPhoneរប​ស់Appleនៅអាមេរិកមានការធ្លាក់ចុះពិតមែនតែការលក់នៅចិន និងជប៉ុនបានកើនឡើងយ៉ាង ខ្លាំងធ្វើឲ្យAppleទទួលបានចំណេញលើសពីការរំពឹងទុកទៅទៀត។

លើសពីនេះAppleបានប្រាប់ទៅក្រុមហ៊ុនអ្នកវិនិយោគថាខ្លួនមានគម្រោងធំមួយគឺទិញយក ភាគហ៊ុនរបស់ខ្លួនពី​សាធារណជនមក វិញដែលអាចបង្កើនចំណូលបង្កើនភាគលាភផងដែរ។ ត្រឹមដើមខែឧសភានេះភាគហ៊ុនរបស់Appleបានកើនឡើង ១៣ភាគរយ។

បើតាមការព្យាករណ៍របស់អ្នកជំនាញបានឲ្យដឹងថាAppleអាចជាក្រុមហ៊ុនដំបូងមានតម្លៃ១ពាន់ពាន់លានដុល្លារតែក៏មានក្រុមចំនួន ៣ផ្សេងទៀតដើរតាមពីក្រោយចង់ដណ្ដើមតំណែងនេះដែរមានដូចជាក្រុមហ៊ុនMicrosoft,Alphabetនិងក្រុមហ៊ុនAmazon ដែលក្រុមហ៊ុន នីមួយៗមានតម្លៃប្រមាណជា៧៥០ពាន់លានដុល្លារ៕

ប្រភព: Business Cambodia

 

Check Also

ទីបំផុត! ក្រុមហ៊ុន «Apple» អាច ​បំបែក​កំណត់​ត្រា រក​បាន​ ​១​​ទ្រី​ លាន​ដុល្លារ​អាមេរិក ស៊ី​ដាច់​ក្រុម ហ៊ុន​ដទៃ នៅ​លើ​ពិភព​លោក!

(បច្ចេកវិទ្យា)៖ នៅទីបំផុត ក្រុមហ៊ុន Apple បានក្លាយទៅជាក្រុមហ៊ុនដំបូងគេរបស់អាមេរិក ដែលអាចរកប្រាក់ចំណូលបានជាង១ទ្រីលានដុល្លារ។

Leave a Reply

Your email address will not be published.