Jack Ma៖បើអ្នកអាយុ35 ឆ្នាំហើយ អ្នកនៅតែក្រនោះ វាពិតជាកំហុសដ៏ធំរបស់អ្នក

យោងតាមរបាយការណ៍របស់ធនគារកណ្តាលរបស់អាមេរិក បានឲ្យដឹងថា ជាទូទៅមនុស្សអាចនឹងកសាងប្រភពចំណូលធំបំផុតដែលអាចធ្វើឲ្យខ្លួនក្លាយជាសេដ្ឋីបានត្រឹមអាយុ៣៥ឆ្នាំ។ ប្រភពដដែលបានឲ្យដឹងថា ក្នុងកំឡុងពេល១០ឆ្នាំ ក្នុងពេលដែលមនុស្សចាប់ផ្តើមរកលុយ ដោយធ្វើការឲ្យគេ ឬរកស៊ីដោយខ្លួនឯងកំឡុងពេលនោះជាពេលវេលាល្អបំផុត ក្រោយពី១០ឆ្នាំនោះទៅចំណូលរបស់អ្នកនឹងពិបាកឡើងណាស។

ការរកឃើញនេះ ស្របនឹងរឿងពិតរបស់សេដ្ឋីចិនដ៏ល្បីលោកJack Ma ដែលជាស្ថាបនិកក្រុមហ៊ុនអាលីបាបា។ ការបង្កើតក្រុមហ៊ុនមួយនេះហើយដែលបានធ្វើឲ្យលោក្លាយជាកំពូលអ្នកមានម្នាក់នៅអាស៊ីពេលដែលលោកមានអាយុ៣៥ឆ្នាំ។ លោកបានពន្យល់ថា ដើម្បីជោគជ័យក្នុងជីវិតអ្នកត្រូវខំធ្វើឲ្យច្រើនកុំខ្លាចបរាជ័យ ហើយងើបឲ្យលឿន។

កំឡុងមុនអាយុ៣៥ឆ្នាំ អ្នកគួរកសាងខ្លួនឲ្យក្លាយជាបុគ្គលដែលមានលក្ខណៈជាអ្នកមានឲ្យហើយ តាមរយៈបង្កើតនូវអាជីវកម្មណាដែលថ្មីប្លែក ស៊ីមិនចេះអស់ម៉ូយ ស៊ីមិនចេះទ្រលាន់ ទោះហួសអាយុ៣៥ឆ្នាំក៏ដោយ ក៏អ្នកនឹងក្លាយទៅជាសេដ្ឋីបានដោយជោគជ័យដែរ។ ផ្ទុយទៅវិញ បើអាយុជាង៣៥ឆ្នាំហើយ តែចិត្តសាស្ត្រ និងគំនិតនៅខ្សោយ មិនមានគោលដៅជីវិត មិនដឹងថាខ្លួនកំពុងធ្វើអ្វី មិនដឹងថា ខ្លួនចូលចិត្តអ្វីនោះអ្នកនឹងផុតឱកាសក្លាយទៅជាអ្នកមានជាមិនខាន។

លោកJack Ma បានពន្យល់ថាបរាជ័យមេរៀនល្អបំផុតដែលអ្នកត្រូវឆ្លង់កាត់ ហើយអ្នកត្រូវទទួលមេរៀននេះឲ្យបានច្រើនពេលដែលអ្នកនៅមានវ័យក្មេង។ បើអ្នកមានវ័យច្រើនពេក​ ពេលដួលនោះអ្នកនឹងពិបាកក្នុងការងើបណាស់។ ក្នុងន័យនេះស្រដៀងនេះដែល អ្នកត្រូវរៀនរកស៊ីឲ្យបានឆាប់ ព្រោះវាជាប្រភពនៃចំណូលធំបំផុតសម្រាប់អនាគតអ្នក ដូច្នេះ ត្រូវចាប់ផ្តើមឲ្យបានលឿន។ នៅកម្ពុជាបើអ្នកចាប់ផ្តើមក្រោយអាយុ៣៥ឆ្នាំ ដែលជាវ័យដែលអ្នកមានគ្រួសារហើយនោះ នឹងពិបាកចាប់ផ្តើមរកស៊ីណាស់៕

សម្រួលដោយ: Spring

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ

Leave a Reply

Your email address will not be published.