Jack Ma មុននិងរកលុយបាន ត្រូវតែយល់ពីរបៀបនេះជាមុន សិន

មនុស្សយើងបើចង់រកទ្រព្យសម្បត្តិ ច្រើនមហាសាល មិនមែនជា រឿងដែលលំបាកបំផុតឬក៏ មិនមែនថាទៅមិនរួចដែរ។ ប៉ុន្ដែនៅក្នុងនោះ ក៏មានបញ្ហា និងជួបនូវឧបសគ្គជាច្រើនរាប់មិនអស់ ហើយក៏មានអ្នកខ្លះត្រូវបានចោលឆ្អឹងពេលដែលកំពុ​ង​តែ​ធ្វើដំ​ណើរ​នេះដែរ។ ដើម្បីកុំឲ្យចោលឆ្អឹង ស្លាប់ឥតអំពើគ្មានន័យ សូមអានអត្ថបទខាងក្រោមប៉ុន្មានចំណុចនេះ ដើម្បីសាងនូវគំនិត​ និងសមត្ថភាពបន្ថែម៖

1.សមត្ថភាព

សមត្ថភាព គឺជារឿងសំខាន់ក្នុងការសម្រេចគោលដៅរបស់ខ្លួនឯងឲ្យបានជោគជ័យ បើមានតែគំនិតខ្វះសកម្មភាព និងគ្មានសមត្ថភាព វាក៏មិនអាចជោគជ័យ ឬធ្វើរឿងនោះបានល្អផងដែរ។ ចំពោះអ្នកដែលគ្មានសមត្ថភាព គឺមិនអាចធ្វើរឿងណា​មួយ​ឲ្យបានជោគជ័យឡើយ។

2.គំនិត

គំនិត គឺជាមេដែលបានបញ្ជាលើសកម្មភាពរបស់យើងគ្រប់គ្នា។ ដូច្នេះ មុននឹងធ្វើអ្វីមួយត្រូវតែចេះរៀបចំផែនការ គោលបំ​ណ​​ង​ និងគោលដៅឲ្យបានច្បាស់លាស់។ ដើម្បីធ្វើរឿងទាំងអស់នោះបានទាល់តែយើងមានគំនិត និងចំណេះដឹង​ត្រឹមត្រូវជាមុនសិន។

3.ចំណេះដឹង

ចំណេះដឹង ជារឿងចំាបាច់បំផុត ព្រោះបើគ្មានចំណេះដឹង គឺនឹងគ្មានគំនិតបង្កើតទ្រព្យសម្បត្តិ សុភមង្គល និងធ្វើឲ្យជីវិត​បានល្អ​ប្រសើរណាស់។ ដូច្នេះ យើងគប្បីតែបង្កើតគំនិត ដោយផ្អែកលើចំណេះដឹងត្រឹមត្រូវផងដែរ។ ចង់មានសមត្ថភាព ត្រូវតែមានចំណេះដឹង បើចង់បានចំណេះដឹង ត្រូវតែនាំគ្នាប្រឹងប្រែងរៀនសូត្រ និងស្រាវជ្រាវបន្ថែមឲ្យបានជាប្រចាំថ្ងៃ ប្រៀបបាន​នឹង​ការបរិភោគអាហារប្រចាំថ្ងៃដែរ៕

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ

Leave a Reply

Your email address will not be published.