Jeff Bezosពីនិស្សិតរៀនIT បែរមកលក់សៀវភៅតាមអន ឡាញក្លាយជាមហាសេដ្ឋីលេខ1 ពិភពលោក

Amazon គឺជាក្រុមហ៊ុនទិញ លក់ផលិតផលអនឡាញដ៏ធំបំផុតនៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៤ ដោយលោក Jeff Bezos។ មហាសេដ្ឋី Jeff Bezos គឺជាអ្នកវិនិយោគ សហគ្រិន និងជាស្ថាបនិកក្រុមហ៊ុនលក់ផលិតផលអនឡាញដ៏ល្បីមួយរូប សញ្ជាតិអាមេរិក កើតនៅក្នុងឆ្នាំ១៩៦៤ និងបានរស់នៅក្នុងរដ្ឋ Texas អស់រយៈពេលជាច្រើនឆ្នាំ។

ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រលើជំនាញវិស្វកម្មអគ្គិសនី និងវិទ្យាសាស្ត្រកុំព្យូទ័រ ពីសកលវិទ្យាល័យ Princeton ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៨៦ អតីតនិស្សិតជំនាញអាយធីរូបនេះ បានចូលបម្រើការងារនៅ Wall Street លើការងារដែលទាក់ទងទៅនឹងវិទ្យាសាស្ត្រកុំព្យូទ័រ។
ក្រោយមក លោកក៏បានប្តូរទៅធ្វើការងារជាអ្នកតភ្ជាប់បណ្តាញទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិឲ្យក្រុមហ៊ុន Fitel ហើយក៏បន្តទៅធ្វើការងារឲ្យក្រុមហ៊ុន Bankers Trust និងចុងក្រោយក៏ទៅធ្វើការងារឲ្យក្រុមហ៊ុន D.E. Shaw & Co. ដែលជាក្រុមហ៊ុនវិនិយោគអន្តរជាតិមួយដ៏ធំ។

ការប្រឹងប្រែងធ្វើការងារ ប្រកបភាពវ័យឆ្លាតបានធ្វើឲ្យ Jeff Bezos ក្លាយខ្លួនជាអនុប្រធានវ័យក្មេងបំផុតក្នុងក្រុមហ៊ុនវិនិយោគ ដ៏ធំមួយដែលឈ្មោះថា FIRM។ ស្របពេលជាមួយគ្នានោះ រូបលោកតែងស្រមៃគិតចង់បង្កើតក្រុមហ៊ុនមួយដែលជារបស់ខ្លួន ប៉ុន្តែលោកតែងតែត្រូវបានឪពុកម្តាយ ដែលមានការគិតផ្ទុយពីរូបគេបដិសេធជានិច្ច។ លើសពីនេះទៅទៀតនោះគឺ សូម្បីតែចៅហ្វាយរបស់លោក ក៏បានព្យាយាមអូសទាញរូបលោកដោយមធ្យោបាយផ្សេងៗ តួយ៉ាង គាត់មិនព្រមបើកប្រាក់បន្ថែមប្រចាំឆ្នាំឲ្យ Bezos ជាដើម ដើម្បីឃាត់រូបលោកឲ្យនូវធ្វើការងារឲ្យពួកគេ។

រហូតដល់ឆ្នាំ ១៩៩៤ ក្រោយពីបានចំណាយពេលសញ្ចឹងគិតយ៉ាងយូរ និងបានសរសេរពីគម្រោងអាជីវកម្ម Amazon ខណៈពេលដែលលោកកំពុងធ្វើដំណើរពីទីក្រុង New York ទៅកាន់ទីក្រុង Settle។ នៅទីបំផុត លោកក៏សម្រេចចិត្តបោះបង់ ចោលប្រាក់បៀវត្សរ៍ដ៏ច្រើន ការងារច្រើនកន្លែង និងមុខតំណែងខ្ពស់ ងាកមកបង្កើតអាជីវកម្មខ្លួនឯងវិញម្តង។

សម្រួលដោយ: Spring

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ

Leave a Reply

Your email address will not be published.