លោកមហាសេដ្ឋី Richard Lui ដែល ជាស្ថាបនិករបស់ក្រុមហ៊ុនលក់ទំនិញតាម អនទ្បាញធំបំផុតមួយរបស់ចិន JD.com បានទាយអនាគតថាយូរឬឆាប់បច្ចេកវិទ្យានឹងចូលមកជំនួសការងាររបស់មនុស្សហើយនៅក្រុមហ៊ុនគាត់អ្នកធ្វើការនឹងធ្វើការតិចជាងមុនតែប្រាក់ខែច្រើនជាងមុន។
គាត់បានលើកទ្បើងដូចនេះនៅក្នុងវេទិការស្តីពីការលក់រាយរបស់ពិភពលោកមួយនៅប្រទេសអេស្ប៉ាញកាលពីពេលថ្មីៗនេះ។លោកបានលើកទ្បើងថាសព្វថ្ងៃនៅក្រុមហ៊ុនគាត់មានមនុស្សធ្វើការជាង១៦០០០០នាក់តែ១០ឆ្នាំខាងមុខនេះនឹងនៅសល់តែ៨មឺុននាក់ប៉ុណ្ណោះធ្វើការឲ្យគាត់។
គាត់បានពន្យល់ថាតាមរយះបច្ចេកវិទ្យានៅកន្លែងស្តុកទំនិញរបស់គាត់ជាង៥០០កន្លែងនោះមានមុខទំនិញរាប់លានមុខដូចនេះមនុស្សមិនអាចធ្វើការរាប់អស់នោះទេមានតែបច្ចេកវិទ្យា AI ទេទើបអាចធ្វើការនេះបាន។ដូចនេះចង់ឬមិនចង់គាត់មើលឃើញថានៅក្រុមហ៊ុនគាត់មនុស្សជាច្រើននាក់នឹងត្រូវជំនួសដោយកំព្យុទ័រដោយគាត់អាចទាយបានថា១០០%ទៀតផងនឹងត្រូវជំនួសដោយម៉ាស៊ីន។
គួរបញ្ជាក់ថាសព្វថ្ងៃ JD.com បាន កំពុងតែសាកល្បងការប្រើប្រាស់ Droneដើម្បីដឹកទំនិញឲ្យភ្ញៀវដែលនេះសរបញ្ជាក់ពីមហិច្ឆតារបស់ស្ថាបនិករូបនេះក្នុងធ្វើឲ្យក្រុមហ៊ុនគាត់ក្លាយជាក្រុមហ៊ុនដែលប្រើបច្ចេកវិទ្យា១០០%នៅក្នុងការរកស៊ី៕