Robert Kiyosakiបើអ្នកចង់ ក្លាយជាអ្នកមានអ្នកត្រូវ ចាប់ផ្តើមធ្វើជាមនុស្ស បែបនេះ

លោក Robert Kiyosaki ជាមហា សេដ្ឋីជំនួញសៀវភៅនិងអចល នទ្រព្យដ៏ល្បីល្បាញមួយរូបដែល បានតស៊ូងើបចេញពីភាពក្រីក្រ ដោយសារតែគំនិតបង្កើតលុយ ព្រមទាំងជួយដល់​អាជីវកម្ម​អ្នកដទៃ។ សហគ្រិនកូនកាត់ជប៉ុន-អាមេរិករូបនេះ បានលើកឡើងថា បើអ្នកចង់ក្លា​យជាអ្នកមាន ចង់ក្លាយជាមនុស្សជោគជ័យ​ មានសេរីភាពផ្នែកហិរញ្ញវត្ដុ អ្នកត្រូវចាប់ផ្តើមធ្វើជា​មនុស្សដែលជួយ​អ្នកដទៃអោយបានច្រើន ជាពិសេសជួយដោះស្រាយបញ្ហារស់នៅ អាជីវកម្ម ហិរញ្ញវត្ថុ និងបញ្ហា​ផ្សេងៗជាច្រើនទៀត។

មហាសេដ្ឋី Robert បានបង្ហើបគន្លឹះមួយសំខាន់ក្នុងការចាប់ផ្តើមរកស៊ី និងមុនអ្នកចង់ប្រឡូកចេញរកស៊ី ចូរចាប់ផ្តើមធ្វើខ្លួនជាមនុស្សដែលចេះជួយអ្នកដទៃបានច្រើន ជាមនុស្សដែលគិតពីអ្នកជុំវិញខ្លួន ពិសេស​​គិតរកដំណោះស្រាយសម្រាប់អាជីវកម្មអ្នកដទៃដែលកំពុងប្រឈមមុខនឹងបញ្ហានានា។

កាលណាអ្នកមានផ្នត់គំនិតបែបនេះ អ្នកនឹងរកឃើញគំនិតអាជីវកម្មជាច្រើន ក្នុងការចាប់ផ្តើមរកស៊ី ប៉ុន្តែអាស្រ័យលើចំណង់ចំណូលចិត្តអ្នក ថាតើអ្នកចូលចិត្តធ្វើអ្វីជាងគេ បូកផ្សំនឹងសមត្ថភាព ទេពកោសល្សក្នុងខ្លួនអ្នកដែលមានស្រាប់ និងចំណេះដឹងដែលអ្នកបានសិក្សាកន្លងមកផង ពីសេសចំណេះដឹងនៅក្រៅសាលា ដែលមានភាពទូលំទូលាយ សម្រាប់អ្នករកស៊ី។

បទពិសោធន៍ជាក់ស្តែង របស់Robert គាត់បានចងការប្រាក់ធនាគារមកទិញអចលទ្រព្យមក​ដាក់​ជួល​អោយអ្នកផ្សេងទៀតនៅតាមឆ្នេរសមុទ្រហាវ៉ៃ បង្កើតជាចរន្តសាច់ប្រាក់ដើម្បី​សងត្រលប់ទៅ​ធនាគារ​វិញ។ ប៉ុន្មានឆ្នាំក្រោយមក អចលទ្រព្យនោះបានក្លាយជារបស់គាត់ ចំណែកអ្នកជួលក៏រីកចម្រើន​អាជីវ​កម្ម​របស់គេដូចគ្នា និងជួយមនុស្សរាប់លាននាក់ក្នុងការបំផុសគំនិតអាជីវកម្មតាមរយៈសៀវភៅ​របស់គាត់។

ដូចគ្នានេះដែរ លោក សំ កុសល ​ស្ថាបនិក Business Cambodia ក៏បានលើកឡើងថា ពេលចេញ​រកស៊ី ត្រូវរករបរណាដែលរកស៊ីហើយ​មានគុណតម្លៃ និងមានប្រយោជន៍ដល់អ្នកដទៃ កុំសម្លឹងតែលុយ​ចំណេញ នោះអ្នកនឹងរកស៊ី​មិនបានឆ្ងាយទេ។ ស្ថាបនិករូបនេះបន្ថែមថា អ្នករកស៊ីពិតប្រាកដ​គេស្គាល់​ច្បាស់ថា បញ្ហាធំរបស់ទីកន្លែងកំពុងប្រកបអាជីវកម្មនោះជាអ្វី ហើយត្រូវដោះស្រាយបញ្ហា​នេះដោយ​វិធីណា៕

អត្ថបទដោយ ៖ នួន វណ្ណៈ

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ

Leave a Reply

Your email address will not be published.