Samsung បញ្ចេញស្មាហ្វូនថ្មី Note 9 នៅខែសីហាខាងមុខ បន្ទាប់ពីទទួលជោគជ័យ លើការផលិត Note 8

កាលពីឆ្នាំ ២០១៧ ខែ កញ្ញាកន្លងទៅ ក្រុមហ៊ុន Samsung បានបញ្ចេញនៅស្មាតហ្វូនកំពូលរបស់ Note 8 រួចមកហើយ នឹងទទួលបានការចាប់អារម្មណ៍ច្រើនគ្រាន់បើពីសំណាក់អ្នកគាំទ្រ ហើយក៏មានតួលេខច្រើនដែរ ដែលបានលក់ចេញ ។

ក្រុមហ៊ុនស្មាតហ្វូនទាំងអស់តែងតែមានទម្លាប់មួយរាល់ស្មាតហ្វូនល្បីៗមួយចំនួនច្រើនចេញនៅចន្លោះខែសីហា តទៅគ្រប់ក្រុមហ៊ុនតែម្ដង ។

ជាមួយគ្នាថ្មីៗនេះក្រុមហ៊ុន Samsung បានបញ្ចេញនៅស្មាតហ្វូនថ្មីរបស់ខ្លួនមួយទៀត គឺម៉ូឌែល Note 9 ដែលត្រៀមប្រកាសចេញនៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៨ ខាងមុខនេះហើយ ។

1.ផ្នែកខាងមុខ

Note 9 បំពាក់ដោយអេក្រង់ Super AMOLED ទំហំ ៦.៤ អ៊ីញ កញ្ចក់ Corning Gorilla Glass 5 ជាមួយកម្រិតបង្ហាញរូបភាព ១៤៤០ x ២៩៦០ ភិចស៊ែល ហើយស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ ៨ មេហ្គាភិចស៊ែល autofocus, dual video call និងAuto HDR ផងដែរ ។

2.តួខាងក្នុង

សម្រាប់គ្រឿងម៉ាស៊ីនខាងក្នុងវិញវាដំណើរការម៉ាស៊ីនដោយ Android 8.1 (Oreo) ចេញពីប្រអប់ស្រាប់ ជាមួយ បន្ទះឈីប Exynos 9810 Octa – EMEA , CPU Octa-core, GPU Mali-G72 MP18 – EMEA នឹង GPU Adreno 630 – USA & China ។

Note 9 អាចប្រើប្រាស់ស៊ីម ២ បាន ជាមួយអង្គចងចាំមាន ៣ ជម្រើស ដូចជា ៦៤, ១២៨, ២៦៥ នឹង អាចថែម microSD រហូតដល់ ៤០០ ជីហ្គាបៃ ជាមួយរ៉េម ៦ ជីហ្គាបៃផងដែរ ។

រ៉េមប៉ុននេះអាចដំណើរការជាមួយ ទំហំផ្ទុកទិន្នន័យធំៗ មិនធ្វើឲ្យគាំងស្មាតហ្វូនរបស់យើង នោះទេ ព្រោះវាមាន Android Oreo ជាជំនួយដល់ទូរស័ព្ទនេះហើយ ។

ជាមួយគ្នាវាក៏បានដាក់ថ្មធំមកដែរ ដោយមានទំហំ ៣៨៥០ មីលីអំពែម៉ោង ដែលដំណើរការបានរលូនសម្រាប់រយៈពេលមួយថ្ងៃរបស់អ្នក តែប្រសិនបើអ្នកលេង ហ្គេម មើលវីដេអូ ចាក់ចម្រៀង ច្រើននោះថាមពលថ្មរបស់វារស់មិនបានមួយថ្ងៃពេញទេ ។

3.ផ្នែកខាងក្រោយ

ផ្នែកខាងក្រោយនៃស្មាតហ្វូនមួយនេះ មានកាមេរ៉ា ២៤ មេហ្គាភិចស៊ែល អមដោយមុខងារទប់លំនឹងពេលកាន់ថតវីដេអូកម្រិត 4K ជាមួយការថតរូបភាពពង្រីក ២ ដងបែប optical zoom ដោយរក្សារបាននូវសាច់រូបភាពច្បាស់ដដែល នឹង LED flash ជំនួយការថតពេលយប់ផងដែរ ។

ស្មាតហ្វូនមួយគ្រឿងនេះ មានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ហើយ គ្រាន់តែកម្លាំងថ្ម នឹង រ៉េមនៅមានសភាពតូចពេក បើបន្ថែមធំជាងនេះ ប្រហែលអាចទាក់ចិត្តអតិថិជនកាន់តែច្រើន តែវាមិនមែនជាបញ្ហាចោទនោះទេ សម្រាប់អ្នកដែលហ្វេនរបស់ត្រកូល Note តាំងពីដើមមកដល់ពេលនេះ ។

ជាពិសេសសូមសន្សំលុយរបស់អ្នកទុកឲ្យហើយទៅ ព្រោះវាក៏ជិតចេញហើយដែរ ណាមួយក៏ដល់រដូវកាល ដែលក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនដេញជើងគ្នាចេញលក់ដែរ ។

ព័ត៌បន្ថែមពី Samsung Galaxy Note 9 ( https://bit.ly/2CONFuU )

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.